នាយ យ៉ាន តាមដងផ្លូវ៖ សត្វកំប្រុក ជួយពង្រឹងវិស័យទេសចរណ៍ នៅភ្នំពេញ
20/09/2022 4:00 pm ភ្នំពេញ
ដោយ៖ នាយយ៉ាន

ភ្នំពេញ៖ កែប កំពង់ឆ្នាំង និង ភ្នំពេញ ជាដើម មានសត្វស្វា ដែលជាសត្វព្រៃ។ នៅរាជធានីភ្នំពេញ មានហ្វួងសត្វស្វានៅកណ្ដាលទីក្រុង ក្នុងខណ្ឌដូនពេញ ជាពិសេសនៅវត្តភ្នំ និងជុំវិញវត្តភ្នំ ដែលជាតំបន់មួយនៅសល់ដើមឈើជាច្រើន។

សត្វកំប្រុក មានច្រើនឡើងៗ ដែលមកនៅដើមឈើខ្លះ នៅកណ្ដាលទីក្រុងភ្នំពេញ។ នៅសណ្ឋាគារ Pavillon ក៏មានសត្វកំប្រុកនេះដែរ។ សណ្ឋាគារនេះ ស្ថិតនៅក្រោយវត្តបទុមវតី។ កញ្ញា ហ៊ែល ស្រីឡែន ប្រធានផ្នែកទទួលភ្ញៀវ អះអាងថា ភ្ញៀវរបស់សណ្ឋាគារ សប្បាយចិត្តពេលឃើញវត្តមានសត្វកំប្រុកនៅតាមដើមឈើក្នុងសណ្ឋាគារ។ 

កញ្ញា ហ៊ែល ស្រីឡែន បញ្ជាក់ដូច្នេះ៖ « ពួកគាត់ [សត្វកំប្រុក] ធ្វើឱ្យភ្ញៀវមានអារម្មណ៍សប្បាយចិត្ត […] និងសរសើរអំពីសណ្ឋាគារយើងខ្ញុំ ទៅអ្នកដទៃ»។  

ជាភាសាឡាតាំង អ្នកវិទ្យសាស្ត្រហៅ សត្វកំប្រុក ថា sciurus ។ សត្វប្រភេទនេះត្រូវបានចុះបញ្ជីជាផ្លូវការ ឆ្នាំ១៧៥៨ ដោយលោក LINNÉ Carl នៅប្រទេសស៊ុយអែត ៕
 

ព័ត៌មានទាក់ទង