ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា បើកសម្ពោធជាផ្លូវការនូវសេវាកម្មប៉ូលា និងបញ្ចុះរលោង (Wax)
14/09/2022 6:00 pm ភ្នំពេញ
ភ្នំពេញ៖ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក HYUNDAI នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុននៅក្រោមការដឹកនាំរបស់ Camko Motor Company Ltd. បានបើកសម្ភោធជាផ្លូវការនូវអាជីវកម្មថ្មីមួយទៀតរបស់ខ្លួនគឺ សេវាកម្មប៉ូលា និងបញ្ចុះរលោង នៅមជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខ។

 
ក្នុងពិធីបើកសម្ភោធជាផ្លូវការនូវអាជីវកម្មថ្មីមួយទៀតរបស់ខ្លួន នៅមជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខ នាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះ លោក Brian Ko នាយក ប្រតិបត្តិក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ បានលើកឡើងថា មជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខ បានបើកដំណើរការនៅក្នុងឆ្នាំ ២០១៦ ដើម្បីសម្រួលដល់អតិថិជនដែលប្រើប្រាស់រថយន្តហ៊ីយ៉ាន់ដាយ ដោយសារតែកំនើននៃការលក់រថយន្តហ៊ីយ៉ាន់ដាយកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

លោកបន្តថា មជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខមានទីតាំងធំ ដែលអាចគ្រប់គ្រង ថែទាំ និងជួសជុល រថយន្តបានគ្រប់ប្រភេទ តាំងពីរថយន្ត Hyundai ធុនតូច ធុនកណ្តាល រហូតដល់រថយន្តធុនធំ (ប្រភេទរថយន្តទេសចរណ៍ ឬរថយន្តដឹកទំនិញ) ជាដើម ។ល។
ការបន្ថែមនូវសេវាកម្មថ្មី ប៉ូលា និងបញ្ចុះរលោងនេះ ត្រូវបានទទួលបានការកោតសរសើរយ៉ាងច្រើនពីអតិថិជនផងដែល បន្ទាប់ពីសេវាកម្មដែលមានស្រាប់ដូចជា សេវាកម្មតោន និងបាញ់ថ្នាំដែលជាសេវាកម្មដែរផ្តល់ជូនទៅលើរថយន្តគ្រប់ប្រភេទ និងគ្រប់ម៉ូដែលទាំងអស់។

បច្ចុប្បន្នសេវាកម្មថ្មីនេះមានកញ្ចប់ចំនួន 2 ដែរអតិថិជនអាចធ្វើការជ្រើសរើសបាន។ កញ្ចប់ A: សេវាកម្មប៉ូលា និងបញ្ចុះរលោងកញ្ចប់ B: សេវាកម្មសម្អាតផ្ទៃខាងក្នុង ឬអាចធ្វើសេវាកម្មទាំងពីរតែម្តង។ សេវាកម្មនេះមានផ្ដល់ជូនសម្រាប់រថយន្តគ្រប់ប្រភេទចាប់ពីរថយន្តធុនតូចរហូតដល់រថយន្តធុនមធ្យម ដូចជាប្រភេទរថយន្តដឹកទំនិញខ្នាតតូចជាដើម។ 


ព័ត៌មានទាក់ទង