ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ឈ្នះពានរង្វាន់ 5 នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី 7 ប្រចាំឆ្នាំ 2022
29/08/2022 6:56 pm ភ្នំពេញ
ភ្នំពេញថ្ងៃទី28 សីហា ឆ្នាំ2022៖ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍ល្អបំផុតប្រចាំឆ្នាំ (Best Developer) ក៏ដូចជាពានរង្វាន់អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Developer) ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru  លើកទី 7 ប្រចាំឆ្នាំ 2022 ដែលការប្រគល់ពានរង្វាន់ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងម្មវិធីលៀងសាយភោជន៍នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅថ្ងៃទី 26 ខែសីហា ឆ្នាំ2022 កន្លងទៅនេះ។

គម្រោង Prince International Plaza របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Developer) និងពានរង្វាន់ការរចនាប្លង់ស្ថាបត្យកម្មសម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត(Best Mixed Use Architectural Design) ។ គម្រោងមួយទៀតគឺគម្រោង Prince One Tropica ទទួលបានពានរង្វាន់រចនាប្លង់មេលំនៅដ្ឋានល្អបំផុត (Best Housing Masterplan Design)។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានកត់សម្គាល់ថា ការទទួលស្គាល់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាអ្នកអភិវឌ្ឍន៍ល្អបំផុត និងអ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុតប្រចាំឆ្នាំ គឺជាសក្ខីភាពបញ្ជាក់ពីភាពខ្លាំងនៃផលិតផលរបស់ខ្លួនក្នុងការបំពេញសេចក្តីប្រាថ្នារបស់អ្នកប្រើប្រាស់អចលនទ្រព្យនៅកម្ពុជា។

លោកបានមានប្រសាសន៍ថា«យើងមានកិត្តិយសណាស់ដែលបានទទួលពានរង្វាន់នេះ ព្រោះវាជាការទទួលស្គាល់នូវគម្រោងដែលក្រុមហ៊ុនបានអភិវឌ្ឍកន្លងមក ដោយឈរលើទស្សនៈអភិវឌ្ឍន៍ "ប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យ»។

លោកបានបន្ថែមថា «នៅពេលដែលយើងផ្លាស់ប្តូររបៀបរស់នៅតាមបែបគន្លងថ្មីក្រោយពេលមានការរីករាលដាលនៃជម្ងឺកូវីដ-19 តម្រូវការរបស់យើងក៏បានផ្លាស់ប្តូរ ហើយអ្នកអភិវឌ្ឍន៍ត្រូវបង្កើតផលិតផលដែលអាចលើកស្ទួយសហគមន៍តាមរយៈការបង្កើតតម្លៃ ដោយឈរលើទស្សនៈរបស់អ្នកប្រើប្រាស់»។

Prince International Plaza គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលមានផ្សារទំនើបខ្នាតធំ អគារការិយាល័យកម្រិត 5A និងបន្ទប់ខុនដូដ៏ប្រណិតចំនួន 456 យូនីត ដែលមានចំណតរថយន្តជាង 1,000 កន្លែងសម្រាប់អតិថិជន ក៏ដូចជាអ្នកស្នាក់នៅក្នុងអគារផងដែរ។


គម្រោងអភិវឌ្ឍន៍ថ្មីនេះមានគោលបំណងបំពេញតម្រូវការរបស់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងនៅចំណុចប្រសព្វនៃខណ្ឌធំៗទាំងបីគឺ ខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌសែនសុខ។ គម្រោងនេះគ្រោងនឹងបើកដំណើរការសាកល្បងនៅខែធ្នូ ឆ្នាំ 2022 ខាងមុខនេះ។
ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបកំពុងឈានទៅមុខជាមួយនឹងការអភិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់នៅឆ្នាំនេះ ជាពិសេសគឺគម្រោង Prince One Tropica ដែលជាគម្រោងអភិវឌ្ឍន៍បុរីវីឡាដ៏ប្រណិតបែបអភិជនដំបូងរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ។ Prince One Tropica ផ្តល់ជូនផ្ទះចំនួនប្រាំពីរប្រភេទ រួមមាន វីឡាកូនកាត់ ផ្ទះអាជីវកម្ម វីឡាទោល វីឡាភ្លោះ និងវីឡាឃ្វីន។ល។



(អត្ថបទពាណិជ្ជកម្ម)

ព័ត៌មានទាក់ទង