រមណីយដ្ឋានស្ទឹងថ្មចម្ការទុរេន ជាទីកម្សាន្តបែបធម្មជាតិជាទីគយគន់នៅស្រុកសំឡូត
31/12/2021 3:00 pm ភ្នំពេញ

ដោយ៖ ញ៉ែម ចាន់ 
បាត់ដំបង៖ រមណីយដ្ឋានស្ទឹងថ្មដាចម្ការទុរេន ជាកន្លែងកម្សាន្តបែបធម្មជាតិ មានទឹកហូរពីលើថ្ម ជាទីគយគន់ ដល់ភ្ញៀវទេសចរ មកកម្សាន្ត។ រមណីយដ្ឋាននេះ ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។



លោក អ៊ាម ជិនឆាយ អ្នកគ្រប់គ្រងរមណីយដ្ឋានស្ទឹងថ្មដាចម្ការទុរេន បានរៀបរាប់ថា រមណីយដ្ឋាននេះ មានលក្ខណៈពិសេសជាច្រើន រួមមាន ទឹកហូរលើថ្ម មានដើមឈើផ្ដល់ម្លប់ត្រជាក់ជាច្រើន មានទូកសម្រាប់ជិះកម្សាន្ត  ខ្ចុះសម្រាប់ភ្ញៀវ អង្គុយកម្សាន្ត។ លោក អ៊ាម ជិនឆាយ  បានបញ្ជាក់ដូច្នេះ៖« លើសពីនេះ ម្ហូបអាហារលក់នៅរមណីយដ្ឋាននេះ មានតម្លៃសមរម្យ។ ម៉្យាងទៀត ភ្ញៀវអាចយកម្ហូប ពីក្រៅមកបរិភោគបាន គ្រាន់តែចំណាយលើថ្លៃឡានប៉ុណ្ណោះ»។

ជាមួយគ្នានេះ រមណីយដ្ឋានថ្មដាចម្ការទុរេន ក៏មានដំណាំហូបផ្លែ ដូចជាទុរេន ផ្លែមៀន ផ្លែស្រកានាគ ដែលអាចឱ្យទេសចរភ្លក់បាន៕ 
 

ព័ត៌មានទាក់ទង