អ្នកស្រី នុត រត្ថា ចែករំលែកគន្លឹះ​គ្រប់គ្រងការ​ផលិតមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ
23/12/2021 2:30 pm ភ្នំពេញ

 ដោយ៖ សុង សុធាវី 

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវចំណេះដឹង ការកម្សាន្ត  និងជាផ្នែកផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ប៉ុន្តែការគ្រប់គ្រងមាតិកា ឬកម្មវិធីសម្រាប់ប្រព័ន្ធផ្សព្វ​ផ្សាយ មិនមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ។ លោកស្រី នុត រត្ថា ដែលជានាយិកាប្រតិបត្តិបណ្តាញសារព័ត៌មាន អេ អឹម អេស បានចូលខ្លួន​មក​ចែករំលែកពីបទពិសោធន៍នៃការគ្រប់គ្រងការផលិតមាតិកា តាមរយៈកម្មវិធី«គំនិតថ្មី»។


ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល
កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ  និងលោកស្រី នុត រត្ថា ដូចតទៅ៖
https://fb.watch/8iIfdIewT1/
 
លោកស្រី នុត រត្ថា បច្ចុប្បន្នជានាយិកាប្រតិបត្តិបណ្តាញសារព័ត៌មាន AMS ដែលបានចាប់ផ្តើមដំណើរការផ្សាយ កាលពីចុងឆ្នាំ២០២០។ បើទោះជាខ្លួនមានបទពិសោធន៍នៅក្នុងការដឹកនាំយូរឆ្នាំហើយក៏ដោយ ប៉ុន្តែនៅក្នុងកន្លែងការងារថ្មីនេះ ក៏អ្នកដឹកនាំស្ត្រីវ័យ៣៣ឆ្នាំរូបនេះ នៅតែសិក្សារៀន​សូត្រពីជំនាញថ្មីៗបន្ថែម​ទៀ​តដែរ។ ​  

លោកស្រី រត្ថា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្នុងកម្មវិធី « គំនិតថ្មី» ថាដើម្បីក្លាយខ្លួនជាដឹកនាំដែលល្អ និងពូកែ គឺទាមទារឱ្យមានការទទួលខុសត្រូវខ្ពស់ និង​ទស្សនវិស័យច្បាស់លាស់។ មិនតែប៉ុណ្ណោះ អ្នកដឹកនាំ ក៏ត្រូវមានភាពវៃឆ្លាតនៅក្នុងដោះស្រាយបញ្ហាផងដែរ។ លោកស្រី នុត រត្ថា បន្ថែមបែបនេះ៖«ដើម្បីឱ្យមានទស្សនវិស័យហ្នឹង គឺទាមទារឱ្យចាំបាច់គឺចំណេះជំនាញ ការគិតជាយុទ្ធសាស្ត្រ ការរៀបចំក្រុម ហើយនឹងការសម្របសម្រួលនៅក្នុងក្រុមការងារ ឱ្យបានច្បាស់លាស់»។ 

ជុំវិញការគ្រប់គ្រងការផលិតកម្មវិធី និងមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយវិញ ​លោកស្រី រត្ថា ក៏បានអះអាង​ថា អ្នកដឹកនាំ​ ត្រូវតែចេះដឹងអំពីជំនាញបចេ្ចកទេស វិជ្ជាជីវៈ ដែលខ្លួនកំពុងគ្រប់គ្រង រួមនឹង​ការប្រឹងអភិវឌ្ឍខ្លួន បន្តរៀនសូត្រចំណេះជំនាញថ្មីៗដែលពាក់ព័ន្ធផងដែរ​។ មិនតែប៉ុណ្ណោះ អ្នកផលិតក៏ត្រូវតែដឹងច្បាស់ពីមាតិកា និងទស្សនិកជនគោលដៅរបស់ខ្លួន​៕
 

ព័ត៌មានទាក់ទង