លោក រ៉សាលី កាក់កបនឹងរបរលក់សំណាញ់ នៅរដូវទឹកឡើង
10/09/2022 11:00 am ភ្នំពេញ

ដោយ៖ ញ៉ែម ចាន់ 

បាត់ដំបង៖ លោក ហ៊ំ រ៉សាលី កាក់កបនឹងរបរលក់សំណាញ់ នៅរដូវវស្សា ពិសេសនៅពេលទឹកជំនន់ ដោយអ្នកទិញយកទៅបង់ត្រី តាមប្រលាយ និងវាលស្រែជាដើម ។ ក្នុងមួយថ្ងៃ លោក អាចលក់សំណាញ់ប្រភេទក្រឡាញឹក បានប្រមាណ ៦ ទៅ ៧ សំណាញ់ ។
 


សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

លោក ហ៊ំ រ៉សាលី ជាជនជាតិខ្មែរ-អ៊ីស្លាម បានប្រកបរបរធ្វើសំណាញ់ ជាង ១០ឆ្នាំមកហើយ។   អ្នកក្រុងបាត់ដំបងរូបនេះ បានឱ្យដឹងថា បច្ចុប្បន្ននេះ ការលក់សំណាញ់ របស់លោក លក់ដាច់ច្រើន នៅរដូវវស្សា និងពេលទឹកជំនន់ ម្តងៗ។ «និយាយទៅ លក់ដាច់(សំណាញ់) ចាប់ពីខែកញ្ញា ដល់ខែ ១២»។ នេះជាការអះអាងរបស់លោក រ៉សាលី ដែលបន្ថែមថា សំណាញ់របស់លោក លក់ក្នុងតម្លៃ ១០ ទៅ៣០ម៉ឺនរៀលក្នុងមួយសំណាញ់។ 

លោក រ៉សាលី បានបញ្ជាក់ថា សព្វថ្ងៃ ការផលិតសំណាញ់របស់លោក មិនទាន់តម្រូវការអតិថិជនឡើយ ព្រោះលោកចាក់ដោយដៃមិនប្រើម៉ាស៊ីនដែលត្រូវចំណាយពេលយូរ៕ 


ព័ត៌មានទាក់ទង