ខេត្តមណ្ឌលគិរីទទួលទេសចរជាង៤ម៉ឺននាក់ ក្នុងរយៈពេលមួយសប្ដាហ៍ 
22/11/2021 12:00 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី

មណ្ឌលគិរី៖ រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី១៥ -២១ខែវិច្ឆិកា ទេសចរជាង៤ម៉ឺននាក់ បានដើរកម្សាន្តនៅខេត្តមណ្ឌលគិរី  ក្នុងនោះរយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក មានទេសចរជាង៣ម៉ឺននាក់។នេះបើតាមលោក ងិត សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។
 


លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី  បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរស័ព្ទថា  រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី ១៥-២១ វិច្ឆិកា មានភ្ញៀវទេសចរ ដើរកម្សាន្តនៅខេត្តមណ្ឌលគិរី ចំនួន៤០ ៩១៧ នាក់។ បើតាមលោក ងិន សុវិមាន ទីតាំងដែលទាក់ទាញទេសចរច្រើនជាងគេរួមមាន ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ សមុទ្រឈើ និងទីតាំងទេសចរណ៍ធម្មជាតិដទៃទៀត។ 

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលមណ្ឌលគិរី ចំនួនទេសចរក្នុងឆ្នាំនេះ កើនឡើងជាង៥០ភាគរយ ប្រៀបធៀបនឹងឆ្នាំមុន ដែលធ្វើឱ្យខ្វះផ្ទះស្នាក់តិចតួចផងដែរ។
លោក ងិន សុវិមាន បន្ថែមទៀតថា មូលហេតុអុំទូកឆ្នាំនេះ ខេត្តមណ្ឌលគិរីទទួលបានទេសចរច្រើន ដោយសារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងទីតាំងទេសចរណ៍ មានភាពល្អប្រសើរ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បើកឱ្យពលរដ្ឋដើរកម្សាន្ត។ តាមរយៈកំណើនទេសចរណ៍នេះ លោក ងិន សុវិមាន មើលឃើញថា ខេត្តមណ្ឌលគិរីនៅតែជាគោលដៅទេសចរណ៍ពេញនិយមដដែល ដ្បិតអាកខានទទួលទេសចរមកកម្សាន្ត ដោយសារជំងឺកូវីដ-១៩ ជិតពីរឆ្នាំមកនេះ៕



 

ព័ត៌មានទាក់ទង