ពលរដ្ឋជាង ២ពាន់គ្រួសារ ក្នុង១០សង្កាត់ នៃខណ្ឌដងោ្ក កំពុងរងគ្រោះ ដោយទឹកជំនន់
27/10/2021 5:00 pm ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)

សង្កាត់ចំនួន១០នៃខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងលិចលង់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត។ នេះជាលើកឡើងរបស់អ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដោយបានបញ្ជាក់ថា ក្នុងសង្កាត់ដែលកំពុងលិចលង់នេះ គឺមានប្រជាពលរដ្ឋជាង២ ០០០គ្រួសារកំពុងរងគ្រោះ។


គិតត្រឹមរសៀលថ្ងៃទី២៧តុលានេះ មានពលរដ្ឋសរុប ២ ០០៨គ្រួសារ ដែលរស់នៅក្នុងខណ្ឌដង្កោ កំពុងរងគ្រោះដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត។ បើតាមអ្នកស្រី គឹម ញឹប ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ គឺស្ថិតនៅក្នុងសង្កាត់ចំនួន១០នៃខណ្ឌដង្កោ។ 
 
អភិបាលខេត្តដង្កោរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖ « ពលរដ្ឋជាង២ពាន់គ្រួសារស្ថិតនៅក្នុងសង្កាត់ចំនួន១០ដែលកំពុងដោយជំនន់ទឹកស្ទឹងព្រែកត្នោត គឺមានភូមិខ្វិត​ ក្នុងសង្កាត់សាក់សំពៅរងគ្រោះធ្ងន់ធ្ងរជាងគេ។ ក្នុងនោះ មានជាង៣៥០គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព»។ 
បច្ចុប្បន្ន ទឹកស្ទឹកព្រែកត្នោតកំពុងបន្តវាយលុយឬហូរចូលផ្ទះពលរដ្ឋ ដែលរស់នៅតាមសណ្ត ជាបន្តបន្ទាប់ ខណៈអាជ្ញាធរកំពុងអន្តាគមន៍និងជម្លៀសពលរដ្ឋទៅទួលសុវត្ថិភាព។ នេះបើតាមអ្នកស្រី គឹម ញឹប។ 
 
កម្ពុជាកំពុងរងសម្ពាធទាប និងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ចាប់ពីថ្ងៃទី២៧តុលា ដល់ថ្ងៃទី២វិច្ឆិកា។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ឥទ្ធិពលពីសម្ពាធនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង នៅ​រាជធានីភ្នំពេញ និងខេត្តចំនួន១៤ទៀត៕ 

ព័ត៌មានទាក់ទង