ដំណើរអាជីវកម្មមួយ តើសហគ្រិនគួរមានជំនាញអ្វីខ្លះ?
13/09/2021 4:30 pm ភ្នំពេញ

ដោយ៖ សុង សុធាវី  

ភ្នំពេញ៖ មនុស្សជាច្រើនតែងរំភើបចិត្តនឹងពាក្យថា សហគ្រិន ឬ ម្ចាស់អាជីវកម្ម ហើយព្យាយាមធ្វើគ្រប់យ៉ាងដើម្បីសម្រេចនូវគោលបំណងរបស់ពួកគេ។ ការនឹកឃើញចង់បង្កើតអាជីវកម្មមិនមែនជារឿងលំបាកទេ តែការធ្វើអាជីវកម្មឱ្យដំណើរការរលូន ទើបជារឿងដ៏លំបាកសម្រាប់សហគ្រិន។ តើមានជំនាញអ្វីខ្លះដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើជំនួញ សម្រាប់សហគ្រិន?


ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក គុជ សាវ៉ាត ដូចតទៅ ៖
 
 
តើជំនាញអ្វីខ្លះជាមូលដ្ឋានគ្រឹះក្នុងការធ្វើអាជីវកម្ម?

តើជំនាញអ្វីខ្លះជាមូលដ្ឋានគ្រឹះក្នុងការធ្វើអាជីវកម្ម? ===== ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩យ៉ាងណា ក៏វិស័យអប់រំនៅតែជាអាទិភាពសម្រាប់មនុស្សជាតិ។ ជាមួយគ្នានេះ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ EDI នៅតែផ្តោតសំខាន់ទៅលើ ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រឹក្សាយោបល់ និងការសិក្សាស្រាវជ្រាវ។ EDI មានបទពិសោធបណ្ដុះបណ្ដាលកម្រិតខ្ពស់ដល់ម្ចាស់អាជីវកម្ម និងអ្នកត្រៀមបើកអាជីវកម្ម អស់រយៈពេល១៣ឆ្នាំមកហើយ។ លោក គុជ សាវ៉ាត នាយកប្រតិបត្តិវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ EDI នឹងចូលរួមធ្វើជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងទស្សនានូវបទសម្ភាសន៍ រវាង វាគ្មិន លោក គុជ សាវ៉ាត ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី គំនិតថ្មី នៃសារព័ត៌មានថ្មីៗដូចតទៅ៖

Posted by Thmey Thmey on Thursday, September 2, 2021


លោក គុជ សាវ៉ាត ជានាយកគ្រប់គ្រង វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ថាលើកឡើងថា មនុស្សជាច្រើនចង់ក្លាយជាម្ចាស់ជំនួញដោយអារម្មណ៍មួយឆាវ ឃើញគេធ្វើបានជោគជ័យ ចង់បើកអាជីវកម្មតាមគេ ដោយមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ហើយទីបំផុតក៏ជួបបញ្ហាដួលរលំជាហូរហែរវិញ។ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី« គំនិតថ្មី» នាយកគ្រប់គ្រងរូបនេះ បានបង្ហាញនូវជំនាញសំខាន់ៗមួយចំនួន ដែលសហគ្រិនថ្មីថ្មោងត្រូវរៀនជាមូលដ្ឋានគ្រិះរួមមាន៖  

ជំនាញ សរសេរផែនការអាជីវកម្ម ៖គឺដើម្បីរៀបចំយុទ្ធសាស្រ្តអនុវត្ត កំណត់ចំនួនបុគ្គលិក និង ដើមទុនជាដើម។ 

ជំនាញគ្រប់គ្រងធនធានមនុស្ស និង រដ្ឋបាល៖ ជំនាញនេះ ប្រៀបដូចជាខួរក្បាលរបស់ស្ថាប័ន ក្នុងការដឹកនាំមនុស្សប្រកបដោយវិន័យ  ប្រសិទ្ធភាពការងារខ្ពស់ និង សណ្តាប់ធ្នាប់ក្នុងក្រុមហ៊ុន។

ជំនាញគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រង់៖ គឺត្រូវ 
ពិនិត្យ ខ្ទង់ចំណូល ចំណាយ ឱ្យបានច្បាស់លាស់ និងចំគោលដៅរបស់ស្ថាប័ន និងកំណត់ពី ផែនការហិរញ្ញវត្ថុប្រចាំខែ និងឆ្នាំ ទៅតាមដំណាក់កាលនីមួយៗ ។ 

ជំនាញគ្រប់គ្រងអភិបាលកិច្ច៖  គឺធ្វើឱ្យម្ចាស់អាជីវកម្មយល់ដឹងពី នីតិវិធីនៃការបង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬ ចាប់ដៃគូសហការឱ្យត្រឹមត្រូវស្របទៅតាមច្បាប់ក្នុងប្រទេស។

ជំនាញ សហគ្រិនភាព និង នវានុវត្តន៍៖  គឺផ្តល់នូវចំណេះដឹងសម្បូរបែបនៃគំរូ អាជីវកម្មខុសៗគ្នា ពីបណ្តាប្រទេសអភិវឌ្ឍជាច្រើន។ 

ជំនាញធ្វើទីផ្សារ និង ការលក់ ៖ ជំនាញនេះជាដង្ហើមនៃអាជីវកម្ម ដើម្បីធ្វើការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងស្វែងរកប្រភពចំណូលជូនក្រុមហ៊ុន៕
 
 
 

 

ព័ត៌មានទាក់ទង