លោក ម៉េងឈាង គ្រោងបិទ Logo និង Stickerលើបន្លែ ដើម្បីសម្គាល់បន្លែធម្មជាតិមណ្ឌលគិរី
15/09/2021 11:20 am មណ្ឌលគីរី

ដោយ៖ ជី ចំរ៉ុង 

មណ្ឌលគិរី៖ លោក គ្រី ម៉េងឈាង ជាកសិករដាំបន្លែចម្រុះនៅសង្កាត់សុខដុម ក្រុងសែនមនោរមរ្យ ខេត្តបណ្ឌលគិរី។ លោក ម៉េងឈាង គ្រោងបិទ Logo និង Stickerលើបន្លែ ដើម្បីសម្គាល់បន្លែធម្មជាតិមណ្ឌលគិរី និងផ្ដល់ទំនុកចិត្តដល់អតិថិជន។ បើតាមកសិកររូបនេះ  មូលហេតុដែលលោកបិទ Logo និង Sticker នេះ ដោយសារកន្លងមកមានឈ្នួញមួយចំនួនបន្លំបន្លែនិងផ្លែឈើដែលនាំចូលពីប្រទេសជិត ថាជាបន្លែមណ្ឌលគិរី។ ដាំដុះលើផ្ទៃដី ១០ហិកតា បន្លែចម្រុះ របស់កសិករវ័យ៤០ឆ្នាំ មានដូចជា ស្ពៃក្ដោប ស្ពៃបូគោ ឆៃថាវ ការ៉ុត និងម្ទេសហាវៃ ខ្ទឹមស ខ្ទឹមបារាំង និងដំឡូងបារាំងជាដើម។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ជាមួយលោក គ្រី ម៉េងឈាង កសិករដាំបន្លែ នៅមណ្ឌលគិរីដូចតទៅ៖ 
 




ព័ត៌មានទាក់ទង