លោក បូ ម៉ាន់ សាកល្បងដាំឪឡឹកពណ៌មាសជាង១ហិកតា ក្រោយដាំឪឡឹកសាច់លឿងជោគជ័យ
21/07/2021 12:00 pm ត្បូងឃ្មុំ

ដោយ៖ ជី ចំរ៉ុង 
ត្បូងឃ្មុំ៖ ក្រោយជោគជ័យលើការដាំឪឡឹកសាច់លឿង លោក បូ ម៉ាន់ បានដាំឪឡឹកពណ៌មាសលើផ្ទៃដីជាង១ហិកតាបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ កសិកររូបនេះ បញ្ជាក់ថា ឪឡឹកពណ៌មាសនេះ មានក្លិនក្រអូប រសជាតិផ្អែមស្រួយ មិនសូវមានគ្រាប់ និងមានតម្លៃខ្ពស់។


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ជាមួយនឹង លោក បូ ម៉ាន់ កសិករដាំឪឡឹកនៅខេត្តត្បូងឃ្មុំដូចតទៅ៖ 
 

លោក បូ ម៉ាន ជាកសិករដាំឪឡឹក នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោក បូ ម៉ាន បានចាប់ផ្ដើមដាំឪឡឹកពណ៌មាសជាលើកដំបូង ដោយបានដាំលើផ្ទៃដីជាង១ហិកតា រយៈពេលជាង២ខែមកហើយ។ បើតាមកសិកររូបនេះ បច្ចេកទេសនៃការដាំឪឡឹកពណ៌មាស មិនខុសពីការដាំឪឡឹកទូទៅឡើយ។ «បច្ចេកទេសដាំមិនខុសប្លែកពីឪឡឹកធម្មតាទេ គ្រាន់ថាបច្ចេកទេសសម័យទំនើបនេះ គេបានបំពាក់ប្រព័ន្ធស្រោចស្រពដល់ដំណាំគ្រប់គល់គ្រប់ពុម្ពរបស់វាធ្វើឱ្យដាំណាំរបស់យើងមានសុខភាពល្អ »។ នេះជាការបញ្ជាក់របស់លោក បួ ម៉ាន។ 

បើតាមលោក បូ ម៉ាន ការដាំ និងថែទាំឪឡឹកនេះ គឺប្រើពេលជាង១ខែប៉ុណ្ណោះ នឹងទទួលទិន្នផលសម្រាប់លក់ ដោយក្នុង១ហិកតា ផ្ដល់ផលបានពី១០ ទៅ២០តោន។ រីឯតម្លៃ លោកលក់បាន ៥០០០រៀល ក្នុងមួយគីឡូក្រាម៕  


ព័ត៌មានទាក់ទង