ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅភ្នំពេញ ត្រូវបន្តបិទ១សប្តាហ៍ទៀត
15/05/2021 1:00 pm ភ្នំពេញ

ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបានបន្តផ្អាកដំណើរការរយៈពេល១សប្តាហ៍ទៀត គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា។


វា ជាលើកទី៣ហើយ ដែលលោក ឃួង ស្រេង ចេញសេចក្តីសម្រេចស្តីពីការផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ។ ផ្អាកលើកទី១ មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ ផ្អាកលើកទី២ មានរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៤ ខែឧសភា៕ 

ដោយ៖ សារព័ត៌មានថ្មីៗ២៥ 

ព័ត៌មានទាក់ទង