លោក ឈៀងលី ដឹកនាំទេសចរឡើងភ្នំឱរ៉ាល់ ដើម្បីចង់ជួយបង្កើនចំណូលដល់សហគមន៍
14/05/2021 10:00 am កំពង់ស្ពឺ
លោក ឈៀងលី ជាអ្នកដឹកនាំក្រុមឈ្មោះ «Know Where Travel» បាននាំភ្ញៀវឡើងភ្នំឱរ៉ាល់រហូតដល់៦ដងមកហើយ។ គោលបំណងនៃការនាំទេសចរឡើងភ្នំឱរ៉ាល់ គឺលោកស្រឡាញ់ព្រៃភ្នំ និងចង់ជួយដល់បង្កើនចំណូលដល់ពលរដ្ឋក្នុងសហគមន៍ផងដែរ។ 
សូមអញ្ជើញទស្សនាវីដេអូសម្ភាសដូចខាងក្រោម៖ 

មិនមែនជាការងាយស្រួលឡើយសម្រាប់លោក ឈៀងលី ចំពោះការនាំភ្ញៀវឡើងភ្នំដែលខ្ពស់នេះ តែលោកពិតជាសប្បាយចិត្តក្នុងការដឹកនាំភ្ញៀវទេសចរឲ្យមកទស្សនានៅភ្នំឱរ៉ាល់។ ក្រៅពីចំណូលចិត្តក្នុងការស្រលាញ់ធម្មជាតិ គឺលោកចង់ជួយឲ្យសហគមន៍មានចំណូលបន្ថែម និងដើម្បីជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានភ្នំឱរ៉ាល់នេះឲ្យកាន់តែល្បីល្បាញ។ លោក ឈៀងលី សង្កេតឃើញថាបច្ចុប្បន្ននេះ នៅសហគមន៍ឱរ៉ាល់មានការអភិវឌ្ឃន៍ច្រើន ហើយសហគមន៍បានផ្លាស់ប្តូរផ្នត់គំនិតគឺពង្រឹងទាំង សេវាកម្ម បរិស្ថាន និងចំណីអាហារក៏ល្អប្រសើរជាងមុន៕ 



 

ព័ត៌មានទាក់ទង