CPSA ជ្រើសរើសយុវជន សម្រាប់កម្មវិធីបណ្ដុះធុរកិច្ចថ្មី «សហគ្រិនក្នុងសហគមន៍កសិកម្ម»
13/05/2021 4:00 pm ភ្នំពេញ

អង្គការភាពជាដៃគូដើម្បីចីរភាពកសិកម្មកម្ពុជា (CPSA) កំពុងជ្រើសរើសយុវជន សម្រាប់គម្រោងកម្មវិធីបណ្ដុះធុរកិច្ចថ្មី «សហគ្រិនក្នុងសហគមន៍កសិកម្ម»។ បេក្ខជនចូលរួម នឹងទទួលបានចំណេះដឹងទាក់ទងនឹងបច្ចេកទេសកសិកម្ម ជំនាញគ្រប់គ្រងធុរកិច្ច និងអាចក្លាយជាសហគ្រិនក្នុងវិស័យកសិកម្ម។


កម្មវិធីបណ្ដុះធុរកិច្ចថ្មី «សហគ្រិនក្នុងសហគមន៍កសិកម្ម» ជាគម្រោងថ្មីមួយរបស់ CPSA ផលិតឡើងក្នុងគោលបំណងបង្កើតឧស្សាហកម្មកសិកម្មប្រកបដោយផលិតភាពខ្ពស់ និងមាននិរន្តរភាព រវាងយុវជន និងក្រុមកសិករ។ គម្រោងនេះ មានគោលដៅចម្បងចំនួន២គឺ  យុវជន ត្រូវបានផ្ដល់ការបណ្ដុះបណ្ដាលពីបច្ចេកទេសកសិកម្ម សហគ្រិនភាព និងជំនាញធុរៈកិច្ច ក្នុងរយៈពេល ៤ខែ និងការចុះកម្មសិក្សា រយៈពេលមួយឆ្នាំ នៅតាមសហគមន៍កសិកម្ម ដូចជាខេត្ត កំពង់ចាម និងកំពង់ធំ ដើម្បីគាំទ្រកសិករ និងសហគមន៍ជនបទ។ 

សម្រាប់លក្ខខណ្ឌចូលរួម និងព័ត៌មានផ្សេងៗ លោកអ្នក អាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ ០៩៦ ២៤ ៨០ ៧៩៥។ កម្មវិធីនេះ ផុតកំណត់ទទួលពាក្យ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ នាវេលាម៉ោង ៥: ០០ល្ងាច៕ 

ដោយ៖ ស៊ុល រ៉វី
 

ព័ត៌មានទាក់ទង