តើលើកំពូលភ្នំឱរ៉ាល់មានអ្វីខ្លះ?
20/07/2021 3:00 pm កំពង់ស្ពឺ
កំពង់ស្ពឺ៖ភ្នំឱរ៉ាល់ មានកន្លែងស្អាតៗសម្រាប់ទស្សនា និងសម្រសទឹកធ្លាក់ខ្ពស់ៗ ដែលមិនសូវមានភ្ញៀវទេសចរទៅដល់។ បច្ចុប្បន្នភ្នំឱរ៉ាល់ អភិវឌ្ឍន៍ជាច្រើនដែលមាន បន្ទប់ទឹក រោងដាំបាយ កន្លែងសម្រាប់ចងអង្រឹង និងជាច្រើនទៀតផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូបទសម្ភាសរវាងលោក ប៉ាន់ បូនី និងលោក សូត្រ ដូចខាងក្រោម៖ 

លោក ឃាង សូត្រ អ្នកនាំភ្ញៀវឡើងភ្នំជាង២០ឆ្នាំ កំពុងរុករកកន្លែងថ្មីៗដើម្បីនាំភ្ញៀវទៅទស្សនា។ លោកបានរៀបរាប់ថានៅភ្នំឱរ៉ាល់នេះមានកន្លែងជាច្រើនទៀតហើយសុទ្ធសឹងតែជាកន្លែងដែលស្អាតៗ។ ដើម្បីទៅដល់កន្លែងដែលមានទេសភាពស្អាតៗនេះភ្ញៀវទេសចរទាំងអស់ត្រូវបន្ថែមថ្ងៃសម្រាប់មកទស្សនានៅទីនោះ។ លោក ឃាង សូត្រ ក៏បានផ្តាំផ្ញើរដល់ភ្ញៀវទេសចរថ្មីៗដែលចង់មកភ្នំឱរ៉ាល់នេះគួរយកអាហារនិងសម្លៀកបំពាក់ណាដែលស្រាលៗ និងស្បែកជើងសម្រាប់ការដើរព្រៃអាចទប់និងភាពរអិលបាន៕




 

ព័ត៌មានទាក់ទង