នំបុ័ងដាក់សាច់នៅក្រុងបាត់ដំបង របស់ លោក ចៅ ថាន់ លក់ដាច់បាន១៦០ដើមក្នុងមួយថ្ងៃ 
07/05/2021 10:00 am បាត់ដំបង
បាត់ដំបង ៖ លោក ចៅ ថាន់ បានប្រកបរបរលក់នំបុ័ងដាក់សាច់ នៅក្រុងបាត់ដំបង រយៈពេល១២ឆ្នាំមកហើយ។ សព្វថ្ងៃ ហាងនំបុ័ងរបស់លោក មានពីរសាខា គឺនៅជិតរង្វង់មូលអប្សរា ក្រុងបាត់ដំបង។ នំបុ័ងសាច់របស់លោកមាន ពីររសជាតិគឺ សាច់ប៉ាតេធម្មតា និងនំបុ័ងផាកឡូវ។ មានវ័យ៤៦ឆ្នាំ ម្ចាស់ហាងនំបុ័ងរូបនេះ បានឱ្យដឹងថា ក្នុងមួយថ្ងៃ លោកអាចលក់បាន១៥០ ទៅ១៦០ដើម និងអាចចំណេញបាន៦០ដុល្លារក្នុងមួយថ្ងៃ។


នំប៉័ងរបស់លោក មានតម្លៃ 3ពាន់រៀលក្នុងមួយដើម និងនំប៉័ងពិសេសគឺ ៦ពាន់រៀលក្នុងមួយដើម។ «ក្រៅពីលក់រាយ ខ្ញុំក៏មានម៉ូយដុំផងដែរ»។ នេះជាការបញ្ជាក់របស់លោក ចៅ ថាន់ ដោយលោក បានបន្ថែមថារបរនេះ បានជួយជីវភាពគ្រួសាររបស់លោក កាន់តែប្រសើរជាងមុន។ 
សូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាពខាងក្រោមដូចតទៅ៖ 





ព័ត៌មានទាក់ទង