អាជ្ញាធរ បើកផ្សារតាពៅ និងផ្សារតាបឹប ក្នុងក្រុងបាវិតឡើងវិញ ក្រោយគ្មានអ្នកវិជ្ជមានកូវីដ-១៩
04/05/2021 6:00 pm ស្វាយរៀង
ផ្សារតាពៅ និងផ្សារតាបឹប ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរបើកឱ្យដំណើរការធម្មតាវិញនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ ផ្សារនេះ ត្រូវបានផ្អាកបណ្ដោះអាសន្នចាប់ពីថ្ងៃ ១៥ខែមេសា ដោយសារការទប់ស្កាត់កូវីដ-១៩។


លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានបញ្ជាក់ថា៖ «ពលរដ្ឋ ដែលសង្ស័យពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងផ្សារលើ បានទៅធ្វើតេស្ករួចអស់ហើយ។ លទ្ធផល បញ្ជាក់ថា អវិជ្ជមានកូវីដ-១៩។ ដូច្នេះ យើង សម្រេចបើកផ្សារទាំងពីនេះវិញ»។ 

គិតត្រឹមថ្ងៃទី៤ ខែឧសភា នេះ ខេត្តស្វាយរៀង មានករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣១៤នាក់, ករណីថ្មីថ្ងៃទី៤ ម្នាក់,  បានព្យាបាលជាសះស្បើយចំនួន២២២នាក់  ស្លាប់១នាក់  និង៩១នាក់ កំពុងសម្រាកព្យាបាល។ 

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦២៩៩ករណី ក្នុងនោះ១៥៧៤៤នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំណែកអ្នកជាសះស្បើយ  ៥៧៩១នាក់ ខណៈអ្នកជំងឺចំនួន១០៣៩៤នាក់ទៀតកំពុងសម្រាកព្យាបាល៕

 

 

ព័ត៌មានទាក់ទង