ក្បាច់បុរាណ ចម្លាក់តាមជញ្ជាំងប្រាសាទ សិល្បៈ និងវប្បធម៌ខ្មែរ ត្រូវបានបង្ហាញលើចម្លាក់ស្ពាន់
04/05/2021 5:00 pm ភ្នំពេញ
កណ្តាល៖ ការឆ្លាក់ស្ពាន់ គឺជាការងារប្រចាំថ្ងៃ របស់គ្រួសារលោក ​វ៉ែន វ៉ាម៉ូ ដែលរស់នៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។ លោក វ៉ាម៉ូ  ដែលបានចេះការងារដាប់ឆ្លាក់ស្ពាន់ជាវត្ថុតាំងលម្អ និងរបស់ប្រើប្រាស់នេះពីឪពុកខ្លួនឈ្មោះ ជា យុទ្ធា បានប្រាប់សារព័ត៌មានThmeythmey25 ថាក្រៅពីការឆ្លាក់ស្ពាន់ជាវត្ថុលម្អ ដែលមានក្បាច់ធម្មតាដូចជាស្រោមដាវ ក្រឡ ប្រអប់​  និងវត្ថុអនុស្សាវរីយផ្សេងៗគ្រួសាររបស់លោកក៏បាន​ឆ្លាក់គ្រឿងលម្អអំពីស្ពាន់ដែលស្រង់ក្បាច់ពីតាមជញ្ជាំងប្រាសាទ , បង្ហាញសិល្បៈ វប្បធម៌ និងក្បាច់ខ្មែរ នៅលើវត្ថុលម្អទាំងនោះផងដែរ។


លោក វ៉ែន វ៉ាម៉ូ បន្ថែមទៀតថា អាជីវកម្មលក្ខណៈគ្រួសារមួយនេះ ទទួលបានការគាំទ្រច្រើន ហើយលោកនៅតែទទួលបានការបញ្ជាទិញពីអតិថិជនជាហូរហែ។
​សូមលោកអ្នកនាងទស្សនាវត្ថុតាំងលម្អជាច្រើនប្រភេទដែលឆ្លាក់ពីស្ពាន់ ដែលជាស្នាដៃរបស់លោក រ៉ាម៉ូ និងឪពុក ដូចតទៅ៖







(រូបភាពទាំងអស់ផ្តល់ដោយ ​លោក វ៉ែន រ៉ាម៉ូ )
 


 

ព័ត៌មានទាក់ទង