ក្រៅពីស្រូវ-អង្ករ កម្ពុជាបាននាំចេញកសិផលជាង២,៨លានតោនទៅទីផ្សារ​អន្តរជាតិ ក្នុងរយៈពេល៤ខែ
04/05/2021 12:00 pm ភ្នំពេញ
ក្នុងរយៈពេល៤ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលជាង ២,៨ លានតោនបន្ថែម ទៅកាន់ទីផ្សារអន្តរជាតិ។ ដោយមិនរាប់ទាំងការនាំចេញស្រូវ និងអង្ករ ប្រមាណ ១,៧លានតោននោះទេ។ ​ហើយចំណូលដែលទទួលបានពីការនាំកសិផលទាំងនេះ មានប្រមាណ ១,៥ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍នាំចេញក​សិផល របស់អគ្គនាយកដ្ឋានកសិកមម្ម នៃក្រសួងកសិកម្ម។

 
​តាមប្រភពដដែល ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលចំនួន ៥២មុខផ្សេងទៀត ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ២ ៨១៧ ៤៨៥,៣៥តោន។ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួន ១ ៧១៣ ៣២៤,០៥តោន មានការកើនឡើងចំនួន ១ ១០៤ ០៤៨តោន ស្មើនឹង ៦៤,៤៥ភាគរយ។ 
 
កសិផលសំខាន់ៗ ដែលកម្ពុជាបាននាំចេញ មានដូចជា ចំណិតដំឡូងមីក្រៀម១,១លានតោន,ដំឡូងមីស្រស់៣០ម៉ឺនតោន, ម្សៅដំឡូងមីជាង១ម៉ឺនតោន,គ្រាប់ស្វាយចន្ទីប្រមាណ៦៩ម៉ឺនតោន,ចេកស្រស់ប្រមាណ១៦ម៉ឺនតោន, ផ្លែស្វាយស្រស់ប្រមាណ១៤ម៉ឺនតោន និងម្រេចប្រមាណ២ពាន់តោន៕
 


 

ព័ត៌មានទាក់ទង