កម្ពុជា បន្ត​ធ្លាក់ភ្លៀង​ពី​តិច​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី ៥-១១ ខែឧសភា
04/05/2021 10:00 am ភ្នំពេញ
​ភ្នំពេញ​៖ តាម​ការចេញផ្សាយ​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជ្រលង​នៃ​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី រំកិល​គ្របដណ្ដប់ បក់​មកលើ​ប្រទេស​កម្ពុជា​។ ការណ៍​នេះ ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅតាម​តំបន់​មួយចំនួន​ក្នុងប្រទេស នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី​៥​ ដល់​ថ្ងៃទី​១១​ឧសភា​។ ឯ​រដូវវស្សា​ឆ្នាំនេះ នឹង​មកដល់​ពេល​ខ្លី​ខាងមុខ​។


​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​០៤ ឧសភា បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែឧសភា នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ តាម​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​។ ចំណែក​ខេត្ត​នៅ​ភាគខាងត្បូង ពាយព្យ និង​បណ្ដា​ខេត្ត​ភាគ​ខាងជើង​ជាប់​វៀតណាម កម្រិត​ទឹកភ្លៀង​អាច​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។ ចំពោះ​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ខណៈ​តំបន់​មាត់សមុទ្រ ភ្លៀង​មាន​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។ 

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់​ពលរ​ដ្ឋ​ប្រុងប្រយ័ត្ន​ទៅលើ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើតឡើង​តាម​តំបន់​នានា ជាពិសេស​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​៕

​​ដោយ​៖ ស៊ុ​ល រ៉​វី​

ព័ត៌មានទាក់ទង