រដ្ឋបាលខេត្ត​កំពង់ចាម សម្រេច​បិទ​ខ្ទប់​ភូមិ​ចំនួន​១០ និង​៤​ឃុំ ក្នុងស្រុក​បាធាយ​, ស្រី​សន្ធរ និង​ស្រុក​កងមាស 
03/05/2021 2:00 pm កំពង់ចាម
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​កំពង់ចាម សម្រេច​បិទ​ខ្ទប់ (Lockdown) ភូមិ​ចំនួន​១០ និង​ឃុំ​ចំនួន​៤ ក្នុងស្រុក​បាធាយ ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស ខេត្តកំពង់ចាម រយៈពេល​១៤​ថ្ងៃ ក្រោយ​រកឃើញ​ពលរដ្ឋ​ជាច្រើន​នាក់​វិជ្ជមាន​កូ​វីដ​-១៩​។


​នៅ​ថ្ងៃទី​៣០ ខែមេសា​នេះ រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​សម្រេច​សម្រេច​ចំនួន ៨​ផ្សេង​គ​ញ​នា ស្តីពី​ការបិទ​ខ្ទប់​ភូមិ​ចំនួន​១០ និង​ឃុំ​៤ នៅក្នុង​ភូមិសាស្ត្រ​ស្រុក បាធាយ ស្រី​សន្ធរ និង​ស្រុក​កងមាស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។  ក្នុងចំណោម​ភូមិ​ទាំង​១០ ដែល​ត្រូវ​បិទ​ខ្ទប់ មាន​ភូមិ​ភូមិ​តាំង​ក្រាំង នៃ​ឃុំ​ជាលា​, ភូមិ​កំពង់ព្រះ និង​ភូមិ​ជើង​ឆ្នុក នៃ​ឃុំ​តាំង​ក្រាំង និង​ភូមិ​ចុង  ភូមិ​ស​ង្កើ​ប នៃ​ឃុំ​សំបូរ ស្រុក​បាធាយ​។​

​ចំណែក​ស្រុក​ស្រី​សន្ធរ មាន​ភូមិ​ចំនួន​៣ និង​ឃុំ​១ ត្រូវ​បិទ​ខ្ទប់ រួមមាន​ភូមិ​ជ័យ នៃ​ឃុំ​មានជ័យ​, ភូមិ​សន្ទៃ និង​ភូមិ​ច្រស់ នៃ​ឃុំ​ព្រែក​ពោធិ៍ ព្រមទាំង​បិទ​ខ្ទប់​ឃុំ​ប្រាំ​យ៉ា​ម​។ ដោយឡែក​នៅ​ស្រុក​កងមាស មាន​ភូមិ​ចំនួន ២ គឺ​ភូមិ​អន្លង់​គគីរ និង​ភូមិ​គង​ជ័យ និង​ឃុំ​ចំនួន​៣ ដែល​រួមមាន​ឃុំ​ស្ដៅ ឃុំ​រកា​រអារ និង​ឃុំ​កង​តា​ណឹ​ង​។​

​ការសម្រេច​បិទ​ខ្ទប់ ភូមិ និង​ឃុំ នៃ​ស្រុក​បាធាយ ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស ក្នុង​ខេត្តកំពង់ចាម​នេះ​ក្រោយ​តេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ លើ​ពលរដ្ឋ​។ ការបិទ​ខ្ទប់​នេះ​ទៀតសោត​មាន​រយៈពេល ១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩​មេសា ដល់​ថ្ងៃទី​១២​ឧសភា​៕ 
 
 

ព័ត៌មានទាក់ទង