អាជីវករក្នុងផ្សារត្រាំខ្នារទាំងអស់ត្រូវយកសំណាក ធ្វើតេស្តរកកូវីដ-១៩
01/05/2021 3:00 pm តាកែវ
តាកែវ៖ រដ្ឋបាលខេត្តតាកែវសម្រេចបិទផ្សារត្រាំខ្នារ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រោយរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ជាអាជីវករក្នុងផ្សារ។ បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត អាជីវករ ក្នុងផ្សារត្រាំខ្នារទាំងអស់ត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្តរកជំងឺកូវីដ-១៩ ។


បើតាមសេចក្ដីសម្រេចដដែល មន្ទីរសុខាភិបាលខេត្ត នឹងចុះយកសំណាក អាជីវករក្នុងផ្សារត្រាំខ្នារទាំងអស់ នៅថ្ងៃទី ១ ខែឱសភា នៅចំណតរថយន្តសហគមន៍ស្រះត្រាំខ្នារ ស្ថិតក្នុងឃុំសូរភី ស្រុកបាទី។ អាជីវករ ក៏អាចទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពរាល់ម៉ោងធ្វើការផងដែរ។

រដ្ឋបាលខេត្តតាកែវ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំ ប្រមូលផ្ដុំមនុស្សច្រើន នៅភូមិសាស្ត្រផ្សារត្រាំខ្នារលើកលែងសម្រាប់ពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរ។ ការយកសំណាករបស់ក្រុមគ្រូពេទ្យ។ ការជួបជុំរបស់សមាជិកគ្រួសារក្នុងលំនៅដ្ឋានរួម ក៏ត្រូវបានអនុញ្ញាតផងដែរ។ 

សូមជម្រាបថា នៅថ្ងៃទី៣០មេសានេះ ខេត្តតាកែវមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៧នាក់ ក្នុងនោះមានអាជីវករផ្សារត្រាំខ្នារ ១នាក់, កម្មការនី រោងចក្រ វូណាមី ៣នាក់និង ជនជាតិ ក្នុងរោងចក្រ ភីវី អ៊ិន ដាសស្រ្ទី(ខេមបូឌា) ឯ.ក ចំនួន៣នាក់​​៕

ព័ត៌មានទាក់ទង