លក់ ឬទិញអីវ៉ាន់គ្រប់មុខរួមទាំងម្ហូបប្រចាំថ្ងៃតាម VTENH និងដឹកដល់ផ្ទះតាមក្រុមហ៊ុនវិរៈប៊ុនថាំ
01/05/2021 11:00 am ភ្នំពេញ

ភ្នំពេញ៖ VTENH គឺជាគេហទំព័រទីផ្សារឌីជីថលថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុន BookMeBus និងក្រុមហ៊ុន វិរៈប៊ុនថាំ ដើម្បីបំពេញតម្រូវការអតិថិជនដែលជាអ្នកលក់ និងអ្នកទិញទូទៅ។ ផ្សារអនឡាញនេះទើបតែបង្កើតថ្មីមែន ប៉ុន្តែត្រូវបានធានាថានឹងឈានមុខផ្នែកបច្ចេកវិទ្យាដោយមាន BookMeBus នៅពីក្រោយការប្រតិបត្តិផ្នែកបច្ចេកទេស និងការគ្រប់គ្រងលើប្រព័ន្ធអនឡាញទាំងឡាយ ហើយមានការសម្របសម្រួលផ្នែកដឹកជញ្ជូនពីក្រុមហ៊ុនវិរៈប៊ុនថាំ ទៅកាន់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ 

ស្របទៅតាមស្ថានភាពនៃការបិទខ្ទប់នៅក្នុងទីក្រុងថ្មីៗ និងការអនុញ្ញាតឲ្យមានចលនាបញ្ជាទិញ
គ្រឿងបរិភោគចាំបាច់តាមរយៈឡានក្រុងរបស់វិរៈប៊ុនថាំ អ្នកប្រើប្រាស់ទាំងអស់ក៏អាចធ្វើការបញ្ជាទិញតម្រូវការប្រចាំថ្ងៃទាំងអស់នោះអនឡាញតាមរយៈ VTENH ផងដែរ។ អ្នកប្រើប្រាស់អាចចូលទៅកាន់វេបសាយhttp://vtenh.com តាមទូរសព្ទដៃ ឬកុំព្យូទ័រ រួចធ្វើការបញ្ជាទិញយ៉ាងងាយស្រួល។

លើសពីតម្រូវការចាំបាច់ប្រចាំថ្ងៃនានា អ្នកក៏អាចស្វែងរកផលិតផលរាប់ពាន់មុខទៀតដូចជា គ្រឿងអេឡិចត្រូនិច ផលិតផលថែរក្សាសម្រស់ គ្រឿងបរិក្ខារក្នុងផ្ទះ សម្លៀកបំពាក់បុរស និងនារី​  ផលិតផលទារក និងកុមារ ព្រមទាំងបន្លែសាច់ ផ្លែឈើ និងនំចំណី​ផ្សេងៗ ។ល។ 

ក្នុងគ្រាលំបាកនេះ VTENH ក៏មានការផ្តល់ជូនទៅអាជីវករ បងប្អូនលក់ដូរអីវ៉ាន់នានា អាចចុះឈ្មោះធ្វើ
ការដាក់លក់អី​វ៉ាន់នៅលើគេហទំព័រនេះផងដែរ ដើម្បីទទួលបានអតិថិជនថ្មីៗ និងការដឹកជញ្ជូនងាយស្រួល ឯកម្រៃជើងសារវិញនឹងត្រូវបានទូទាត់ទៅលើតែអីវ៉ាន់ដែលលក់ចេញប៉ុណ្ណោះ។ 

អាជីវករទាំងអស់អាចចុះឈ្មោះនៅទីនេះhttps://bit.ly/SellOnVTENH  ហើយក្រុមការងារនឹងធ្វើការទាក់ទងដើម្បីជួយសម្រួលដល់ការដាក់លក់របស់អ្នកលើ VTENH! តាមដានហ្វេសប៊ុកផេក VTENH ឬ អាចទាក់ទងតាមលេខទូរសព្ទ 010 86 10 96 / 078 327 368 ដើម្បីស្វែងយល់ព័ត៌មានបន្ថែម។ 

គួររំលឹកផងដែរថា ផ្សារអនឡាញ VTENH នេះគឺជាការសហការណ៍គ្នាដ៏​ធំមួយរវាងក្រុមហ៊ុនវិរៈ ប៊ុនថាំ​ និង BookMeBus ដើម្បីផ្តល់ជូនអតិថិជននូវសេវាដឹកជញ្ជូនរហ័ស និងសុវត្ថិភាព រួមគ្នានឹងបច្ចេកវិទ្យាទាន់សម័យដែលជំរុញឲ្យការទិញ និងលក់អនឡាញ កាន់តែងាយស្រួល និងរីករាយជាងអ្វីដែលអ្នកប្រើប្រាស់ក្នុងស្រុកធ្លាប់ជួប។

ព័ត៌មានទាក់ទង