អាជ្ញាធរ​ជាតិ​អប្សរា ផ្អាក​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​ទាំងអស់ នៅ​រមណីយដ្ឋាន​អង្គរ ១៤​ថ្ងៃ
08/04/2021 10:00 am សៀមរាប
អាជ្ញាធរ​ជាតិ​អប្សរា ផ្អាក​ការលក់​សំបុត្រ និង​ចូល​ទស្សនា​ប្រាសាទ​នានា នៅ​រមណីយដ្ឋាន​អង្គរ រយៈពេល​១៤ ថ្ងៃ គិត​ចាប់​ពីថ្ងៃ ទី​៧ ខែ មេសា ដល់​ថ្ងៃទី ២០ ខែមេសា ឆ្នាំ​២០២១​។


បើតាម​សេចក្ដីជូនដំណឹង របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី ៧ ខែមេសា​នេះ មូលហេតុ​ដែល​ផ្អាក​ការលក់​សំបុត្រ និង​ទស្សនា​ប្រាសាទ​នៅ​រមណីយដ្ឋាន​អង្គរ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។ 
 
​គិត​មកដល់ពេលនេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប ២៩១៥​នាក់ ក្នុងនោះ​២៣៨៣​នាក់ ស្ថិត​ក្នុងករណី​សហគមន៍​២០​កុម្ភៈ​។ អ្នកជំងឺ​សរុប ១៨២៤​បានជា​សះស្បើយ ខណៈ អ្នកស្លាប់​ឡើងដល់​២២​នាក់​។ មនុស្ស​ចំនួន ១០៦៤​នាក់ កំពុង​បន្ត​សម្រាក​ព្យាបាល​។ ព្រឹត្តិការណ៍​២០​កុម្ភៈ រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង  កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន​។ ក្នុងចំណោម​នោះ ខេត្ត​មួយចំនួន​ដូចជា​បាត់ដំបង និង​កំពង់ធំ ក៏បាន​ព្យាបាល​សះស្បើយ​អស់​ផងដែរ​៕

ព័ត៌មានទាក់ទង