ចម្លាក់ព្រះពុទ្ធបដិមានៅលើជញ្ជាំងភ្នំសំពៅ គ្រោងបញ្ចប់ការសាងសង់ចុងឆ្នាំ២០២១
14/05/2021 9:00 am ភ្នំពេញ
បាត់ដំបង ៖ ចម្លាក់ព្រះពុទ្ធបដិមា ចំនួន៣ ព្រះអង្គ គឺព្រះពុទ្ធប្រសូត ត្រាស់ដឹង និងចូលព្រះនិព្វាន នៅលើជញ្ជាំងភ្នំសំពៅ ស្ថិតនៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្រុមការងារសាងសង់ គ្រោងបញ្ចប់ការសាងសង់ចម្លាក់រូបព្រះពុទ្ធនេះ នៅចុងឆ្នាំ២០២១។ លោក ស៊ិន សារិន ជាអ្នកម៉ៅការសំណង់ បានបញ្ជាក់ថា ចម្លាក់ព្រះពុទ្ធបដិមាទាំងបីអង្គនេះ សាងសង់ឡើងនៅឆ្នាំ ២០០៣ ប៉ុន្តែផ្អាក់សាងសង់ក្នុងឆ្នាំ២០០៩ ហើយសាងសង់ឡើងវិញនៅឆ្នាំ២០១៨។ ការផ្អាក់នេះ ដោយសារខ្វះថវិកា។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាស រវាង លោក ស៊ិន សារិន អ្នកម៉ៅការសំណង់ ជាមួយ លោក យូង សូដា អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចទៅ៖ 

រូបព្រះពុទ្ធបដិមាក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ នេះ ត្រូវបានឆ្លាក់ដោយថ្មភ្នំសំពៅ ដោយប្រើឧបករណ៍ឆ្លាក់ដោយដៃ។ អ្នកម៉ៅការសំណង់ លោក សារិន បានរៀបរាប់ថា  «ការសាងសង់ មានការលំបាកខ្លះៗ ដោយសារតែមិនសូវមានឧបករណ៍ទំនើប។។ អីចឹង ការចំណាយពេលយូរបន្តិច ដោយសារប្រើឧបករណ៍បុកដោយដៃផ្ទាល់។ គ្រឿងចក្រយើងអាចប្រើនៅពេលដែល ធ្វើបានរយៈពេល២ឆ្នាំ ប៉ុន្តែយើងប្រើតែខាងក្រោមទេ »៕
 

 

ព័ត៌មានទាក់ទង