កសិករមានចម្ងល់ពីបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ អាចទាក់ទងទៅមន្រ្តីជំនាញកសិកម្ម ដោយឥតគិតថ្លៃ
13/01/2021 11:06 am ភ្នំពេញ
ភ្នំពេញ៖ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម បានបង្កើតសេវាផ្តល់ព័ត៌មានបច្ចេកទេសកសិកម្មដល់កសិករ ដោយឥតគិតថ្លៃ ដើម្បីសាកសួរពីបច្ចេកទេសក្នុងវិស័យកសិកម្ម។ កសិករដែលមានចម្ងល់ជុំវិញបញ្ហាបច្ចេកទេសក្នុងការដាំដុះ និងចិញ្ចឹមសត្វ អាចទំនាក់ទំនងទៅលេខ 1800 2015 68។


ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងកសិករ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតសេវាផ្តល់ព័ត៌មានបច្ចេកទេសកសិកម្មដល់កសិករ ដោយភ្ជាប់ទំនាក់ទំនងតាមទូរសព្ទ រវាងមន្រ្តីបច្ចេកទេស អ្នកស្រាវជ្រាវ ជាមួយ កសិករ ដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបនឹងចម្ងល់នានា។ ការបង្កើតសេវាផ្ដល់ព័ត៌មាននេះ ដើម្បីជំរុញបង្កើនផលិតកម្ម និងផលិតភាពកសិកម្ម រួមទាំងបង្កើនគុណភាព និងសុវត្ថិភាពកសិផលរបស់កសិករ។ ប្រជាកសិករ អាចសួរពីបញ្ហាបច្ចេកទេស តាមរយៈលេខ 1800 2015 68  ដោយឥតគិតថ្លៃ ចាប់ពីម៉ោង ៨៖៣០ព្រឹក -១១៖៣០ព្រឹក និងពីម៉ោង ១៖៣០ល្ងាច - ៤៖៣០ល្ងាច៕ 

ព័ត៌មានទាក់ទង