ភ្នំបាខែងនៅតែជាកន្លែងមើលថ្ងៃលិចដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ
12/01/2021 3:00 pm ភ្នំពេញ

សៀមរាប៖ ភ្ញៀវទេសចរត្រូវចំណាយពេលប្រមាណ១០ទៅ១៥នាទី ដើម្បីឡើងទៅដល់កំពូលភ្នំបាខែង។ តាមដងផ្លូវ ភ្ញៀវទេសចរអាចគយគន់ព្រៃឈើតូចធំ ដែលដុះត្រៀបត្រាតាមចង្កេះភ្នំ។ ក្នុងកាលៈទេសៈនេះ ក្រៅពីដើម្បីគយគន់ថ្ងៃលិចហើយនោះ មានប្រជាពលរដ្ឋខ្លះ ឡើងភ្នំបាខែងសម្រាប់ការហាត់ប្រាណផងដែរ។ ពួកគេដើរហាត់ប្រាណជាដៃគូ ឬជាក្រុម។


ទៅដល់បរិវេណផ្នែកកំពូលភ្នំ ភ្ញៀវទេសចរអាចប្រើប្រាស់ជណ្ដើរផ្នែកខាងកើតសម្រាប់ឡើងទៅលើប្រាសាទដើម្បីរង់ចាំមើលថ្ងៃលិចដែលមានពណ៌មាសនិងក្រហមឆ្អៅ និងប្រើជណ្ដើរផ្នែកត្បូងសម្រាប់ចុះវិញ។ ទេសចរក្នុងកាលៈទេសៈនេះ ច្រើនជាទេសចរជាតិ ហើយមានតិចតួចទេសចរបរទេសដែលរស់នៅនិងធ្វើការក្នុងប្រទេសកម្ពុជា៕

សូមអញ្ជើញទស្សនាទិដ្ឋភាពភ្ញៀវទេសចរឡើងភ្នំបាខែង ដើម្បីទស្សនាថ្ងៃលិចដូចតទៅ











ព័ត៌មានទាក់ទង