ទំព័រដើម
២៥រាជធានី/ខេត្ត
កសិកម្ម
ទេសចរណ៍
ជំនួញខ្នាតតូច
វីដេអូ
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគីរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគីរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
X
វត្តក្បាលកោះ កណ្តាលកោះ និងចុងកោះអន្លង់ចិន លម្អដោយសោភណភាពបៃតង
12/01/2021 11:00 am ភ្នំពេញ
កោះអន្លង់ចិនត្រូវចាត់ទុកជាទឹកដីនៃដំណាំមៀន ដ៏ឆ្ងាញ់ពិសា អមដោយសួនបន្លែ និងដំណាំផ្លែឈើ ជាច្រើនទៀត។ កោះស្ថិតនៅកណ្តាលទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល នេះ មានវត្តចំនួន៣ ដែលសុទ្ធលម្អទៅដោយសោភណភាពបៃដង ជាពិសេសដើមដូង ដើមស្វាយ ក៏ដូចជាដើមផ្កាចម្រុះពណ៌ផ្សេងទៀត។
វត្តទាំងបីនៅសង្កាត់កោះអន្លង់ចិន រួមមាន វត្តជោតិរង្សី ហៅ ក្បាលកោះ, វត្តនាគវនារាម ហៅ កណ្តាលកោះ និងវត្តបុទុមរតនារាម ហៅ ចុងកោះ។ កំពង់ដជាច្រើនកន្លែងសម្រាប់ដំណើរទៅកាន់កោះអន្លង់ចិន រួមមានកំពង់ដនៅក្នុងភូមិសាស្ត្រសង្កាត់សិត្បូ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ឃុំកំពង់ស្វាយ និងឃុំឈើទាល ស្រុកកៀនស្វាយ។
កន្លងមក កោះអន្លង់ចិន ជាអតីតឃុំមួយនៅស្រុកស្អាង ហើយបានត្រូវបានកាត់បញ្ចូលក្នុងភូមិសាស្ត្រក្រុងតាខ្មៅ តាមរយៈអនុក្រឹត្យួយចុះកាលពីថ្ងៃទី៨ ខែមករាឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២១ នេះ មុខរបររត់ទូកដ នឹងត្រូវបញ្ចប់ ដោយសារតែការដាក់ដំណើរការស្ពានបេតុងធំជាងគេ ឆ្លងកាត់ទន្លេបាសាក់ ដែលស្ថិតក្នុងគម្រោងក្រវាត់ក្រុងទីបី។
នាពិធីបើកការដ្ឋានកាលពីខែមករា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ស្ពានឆ្លងកាត់កោះអន្លង់ចិននេះ មានទំហំទទឹងដល់២៥ម៉ែត្រ ដែលតភ្ជាប់រវាងសង្កាត់សិត្បូ និងឃុំឈើទាល៕
ព័ត៌មានទាក់ទង
រចនា វាំងនន៖ បទពិសោធន៍ និងការទទួលខុសត្រូវ!
22/01/2021 10:23 am
ដែនដីប៉ាសេអ៊ី
14/01/2021 12:00 pm
ព្រះសង្ឃនៅវត្តសិរិសាគរ ដូនស្ដើង ដាំបន្លែ និងឈើហូបផ...
07/01/2021 9:00 am
សម្ដេច ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្...
29/12/2020 10:00 am
កសិផល៦មុខ ដែលមានបរិមាណជាង៨.៥លានតោនត្រូវបានកម្ពុជាន...
26/12/2020 10:00 am
ធ្វើកញ្ចុះឫស្សីលក់ ធ្វើឲ្យលោក វ៉ាន់ ស៊ីនួន មា...
14/12/2020 3:00 pm