ទំព័រដើម
២៥រាជធានី/ខេត្ត
កសិកម្ម
ទេសចរណ៍
ជំនួញខ្នាតតូច
វីដេអូ
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគីរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគីរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
X
បន្ទាប់ពីទស្សនាការសម្ដែង លោកអ្នកអាចពិសាម្ហូបនៅអង្គការហ្វាពន្លឺសិល្បៈរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍
13/01/2021 3:25 pm សៀមរាប
ហាងសួនមេអំបៅ Butterflies Garden Restaurant ដែលមានម្ហូបច្រើនមុខ និងរសជាតិឆ្ងាញ់ពិសា ពេលនេះបាននាំយកមុខម្ហូបរបស់ខ្លួន ទៅដាក់លក់ក្នុងបរិវេណអង្គការហ្វាពន្លឺសិល្បៈរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍។ គួរបញ្ចាកកម្មវិធីចាប់ផ្ដើមសំដែងចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះតទៅ។
អតិថិជន ដែលតែងតែគាំទ្រមុខម្ហូបនៅហាងសួនមេអំបៅ Butterflies Garden Restaurant អាចមកពិសាអាហារពេលល្ងាច នៅក្នុងបរិវេណអង្គការហ្វាពន្លឺសិល្បៈ ក្រោយពេលទស្សនាការសម្ដែងសិល្បៈបុរាណ និងសម័យផ្សេងៗរួច។
ហាងសួនមេអំបៅ ជាហាង១ក្នុងចំណោមហាង៥ ដែលលក់អាហារក្នុងបរិវេណអង្គការ មានលក់មុខម្ហូបខ្មែរគ្រប់ប្រភេទ ហើយមុខម្ហូបដែលដាក់លក់នៅក្នុងទីតាំងនោះ ភាគច្រើនជាប្រភេទម្ហូបតាមដងវិថី (Street Foods) និងមានការផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ។
មូលហេតុដែល ហាងសួនមេអំបៅ ទៅដាក់លក់មុខម្ហូបរបស់ខ្លួននៅក្នុងបរិវេណអង្គការហ្វាពន្លឺសិល្បៈគឺ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក ពិសេសទេសចរណ៍បែបប្រពៃណី វប្បធម៌ សិល្បៈជាដើម។
សម្រាប់ព័ត៌មានបន្ថែម លោក-អ្នកនាង អាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០១០ ៥៧១ ៧៧១ ឬ ០១១ ៥៧១ ៧៧១៕
ព័ត៌មានទាក់ទង
រចនា វាំងនន៖ បទពិសោធន៍ និងការទទួលខុសត្រូវ!
22/01/2021 10:23 am
ដែនដីប៉ាសេអ៊ី
14/01/2021 12:00 pm
ព្រះសង្ឃនៅវត្តសិរិសាគរ ដូនស្ដើង ដាំបន្លែ និងឈើហូបផ...
07/01/2021 9:00 am
សម្ដេច ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្...
29/12/2020 10:00 am
កសិផល៦មុខ ដែលមានបរិមាណជាង៨.៥លានតោនត្រូវបានកម្ពុជាន...
26/12/2020 10:00 am
ធ្វើកញ្ចុះឫស្សីលក់ ធ្វើឲ្យលោក វ៉ាន់ ស៊ីនួន មា...
14/12/2020 3:00 pm