សម្តេច ហ៊ុន សែន ឲ្យអាជ្ញាធរសម្រួលសណ្តាប់ធ្នាប់ ពេលលោក កឹម សុខា និងគណបក្សដទៃ ចុះចែកអំណោយពលរដ្ឋរងគ្រោះ
17/10/2020 3:00 pm ភ្នំពេញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់ធានី-ខេត្ត ជួយសម្រួលសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដល់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រួមនឹងបណ្តាគណបក្សនយោបាយផ្សេងទៀត នៅពេលចុះសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ ការអំពាវនាវនេះ ធ្វើត្រូវបានចុះផ្សាយនៅ ទំព័រហ្វេសប៊ុករបស់ទូរទស្សន៍បាយ័ន(BTV Cambodia)។


ទាក់ទងនឹងការចែកជូនអំណោយនេះដែរ នៅព្រឹកថ្ងៃទី១៧ តុលានេះ លោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំងដែលត្រូវបានរំលាយ បានបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោ បន្ថែមពីលើការបរិច្ចាគថវិកាចំនយន ៥ពាន់ដុល្លារជូនរាជរដ្ឋាភិបាល។ កន្លងមក លោក កឹម សុខា ក៏បានធ្វើដំណើរទៅដល់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តព្រះសីហនុដែរ ដើម្បីចែកអំណោយដល់ពឡរដ្ឋរងគ្រោះដោយទឹកជំនន់។
 

ព័ត៌មានទាក់ទង