ក្រុមហ៊ុន Budi Cambodia ប្រកាស​ជ្រើស​តំណាង​ចែកចាយ​ទូទាំងប្រទេស ដោយ​ផ្ដល់ជូន​សេវាកម្ម​រៀបចំ​
06/10/2020 10:00 am ភ្នំពេញ
​ភ្នំពេញ​៖ ក្រុមហ៊ុន​គ្រឿង​បរិក្ខារ​ទូរស័ព្ទ Budi Cambodia ត្រូវការ​ជ្រើសរើស​តំណាង​ចែកចាយ​ផលិតផល​ទូទាំងប្រទេស ដោយ​ផ្ដល់ជូន​នូវ​សេវាកម្ម​រៀបចំ​ហាង​ដោយ​ឥតគិតថ្លៃ ទៅគ្រប់​តំណាង​ចែកចាយ​ទាំងអស់​។ នេះ​ជា​ឱកាសល្អ សម្រាប់​អ្នក​ដែល​ចង់​ក្លាយខ្លួនជា​ម្ចាស់​អាជីវកម្ម អាច​ចាប់ផ្ដើម​ធ្វើជា​តំណាង​ចែកចាយ​ជាមួយ​ក្រុមហ៊ុន Budi Cambodia ចាប់ពី​ពេល​ផ្សាយដំណឹង​នេះ​តទៅ​។​


​ក្រុមហ៊ុន Budi Cambodia នាំចូល​គ្រឿង​បរិក្ខារ​ទូរស័ព្ទ មាន​គុណភាព​ខ្ពស់ និង​ស្តង់ដារ​អន្តរជាតិ​អន្តរជាតិ ដែល​ធានាបាន​នូវ​គុណភាព​ពេញ​មួយឆ្នាំ​ដល់​អតិថិជន​។ ផលិតផល​ស្តង់ដារ​អន្តរជាតិ​មួយ​នេះ មានការ​បញ្ជាក់​យ៉ាងច្បាស់​លាស់​ពី​ស្ថាប័ន​ពិភពលោក និង​ទទួលបាន​ពានរង្វាន់​មាស​ពី Golden Pin Design award ផងដែរ​។ សម្រាប់​អាជីវករ ដែល​ចង់​ក្លាយជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន Budi Cambodia អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០៩៦ ៤៥៦៧ ៩២៨ ឬ ០១១ ៦០៩ ១៩៧ សម្រាប់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ០៧១ ៣៣៣ ៣៤៥ ឬ ០៩៦ ៣៣៣ ៣៤៥ និង ០៧៧ ៣៣៣ ៣៤៥។

លោក-អ្នក នឹង​ក្លាយជា​ម្ចាស់​ហាងប្រេន Budi មួយ ជាមួយ​នឹងការ​ចំណាយ​ដើម​ទុន​តិច​បំផុត ដែល​ក្រុម​ហ៊ុន​នឹងចំណាយ​លើ​ការ​តុប​តែង​ហាង​ផងដែរ៕ 

https://www.facebook.com/budicambodia.net/posts/190606085799196


ព័ត៌មានទាក់ទង